កណ្តាលៈ កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងរំលោភសេពសន្ថវៈ នៅភូមិព្រែកត្រែង ឃុំសត្បូ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះអាយុ២២ឆ្នាំ មានទីនៅខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះឡេង គឹម លាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករបេះស្វាយ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដា គុបជ្រុង សេ៥០ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ ភ្នំពេញ1AK-5034។
នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនសង្ស័យនិងជនរងគ្រោះធ្លាប់ស្គាល់រាប់អានគ្នា ហើយជនសង្ស័យបានឌុបជនរងគ្រោះដោយម៉ូតូពីឃុំស្វាយប្រទាលមកបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ។ ពេលមកដល់បន្ទប់ជួលបានមកក្រៅទិញមី២កញ្ចប់ ឆុងហូបជាមួយគ្នា ធម្មតា រួចហើយជនសង្ស័យក៏បាននិយាយលួងលោមអង្វរសុំស្រឡាញ់ជនរងគ្រោះតែពាក្យដដែលៗប៉ុន្តែជនរងគ្រោះមិនព្រមស្រឡាញ់។
ពេលនោះជនរងគ្រោះបានដេញឲ្យជនសង្ស័យទៅផ្ទះ តែជមសង្ស័យក៏ចូលបន្ទប់ទឹកលុបមុខ បន្ទាប់មកទៀតក៏ទៅងូតទឹកហើយពេលចេញមកវិញស្លៀកតែខោលីអូ ដើរមកដាក់គន្លឹះទ្វារបន្ទប់ពេលនោះវេលាម៉ោង២១និង៤៣នាទី(ថ្ងៃដដែល) ជនរងគ្រោះមានសភាព ភិតភ័យយ៉ាងខ្លាំងក៏បានស្រែកឲ្យគេជួយតែគ្មានអ្នកណាឮទេ។
ភ្លាមនោះជនសង្ស័យ យកដៃខ្ទប់មាត់ជនរងគ្រោះហើយក៏បានប្រតាយប្រតបគ្នាលើការ៉ូ ដោយទ្រាំពុំបានទើបជនរងគ្រោះអង្វរនិងព្រមប្រគល់ខ្លួនឲ្យជនសង្ស័យជាមួយគ្នានោះជនសង្ស័យក៏យល់ព្រម ហើយពេលនោះ ជនរងគ្រោះក៏បានទូរសព្ទ័មកសន្តិសុខឈ្មោះឈួន ឆន ថាមានគេចាប់រំលោភ ភ្លាមនោះជនរងគ្រោះបានច្រានជនសង្ស័យចេញស្ទុះបើកគន្លឹះទ្វាររត់សំដៅមកកន្លែងសន្តិសុខរោងចក្រឲ្យជួយខ្លួន។
ក្រោយពេលទទួលបានព័ត៌មានខាងលើសមត្ថកិច្ចនគរបាលប៉ុស្ដិ៍សិត្បូរបានអន្តរាគមន៍ដល់កន្លែងកើតហេតុធ្វើការនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍រដ្ឋបាលសាកសួរ។
នៅវេលាម៉ោង១០និង៥៨នាទីថ្ងៃទី០៣ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាលបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យដើម្បីបន្តអនុវត្តវត្តតាមនិងតីវិធី៕




មតិយោបល់