រតនគិរីៈ រថយន្តសាំយ៉ុងមួយគ្រឿងបើករេចង្កូតធ្លាក់ចិញ្ចើមផ្លូវតែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតគ្រាន់តែរបួសស្រាលតែប៉ុណ្ណោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ បានកើតនៅវេលាម៉ោង១និង៣០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៨១ និងបង្គោលលេខ២៨២ លើកំណាត់ផ្លូវជាតិលេខ៧៦ខាងលិចវាលស្រែ លោកហាណែល ស្ថិតនៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា រថយន្តសាំយ៉ុងខាងលើពាក់ស្លាកលេខភ្នំពេញ ២R-៤៥៤០ ពណ៌សំបកឪឡឹក អ្នករួមដំណើរ២នាក់ទី១ឈ្មោះ ចាន់ ថា ភេទប្រុស អាយុ៤៩ឆ្នាំជនជាតិខ្មែរ ជាអ្នកបើកបរ និងប្រពន្ធឈ្មោះហេង វី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីររស់នៅ ភ្នំពេញ រងរបួសស្រាល។
រថយន្តធ្វើដំណើរពីត្បូងទៅជើងបើកបរក្នុងល្បឿងលឿនមកដល់ត្រង់ចំណុចកើតហេតុផ្លូវកោងបានរេចង្កូតធ្លាក់ពីលើផ្លូវចូលក្នុងប្រឡាយទឹកខាងលិចផ្លូវ តែមិនបង្កឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សទេ ក្រោយពេលកើតហេតុម្ចាស់រថយន្តបានទូរស័ព្ទហៅបងប្អូនមកយកទៅសម្រាកនៅក្រុងបានលុង។
លុះដល់ព្រឹកឡើងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ម្ចាស់រថយន្តបានហៅរថយន្តមកស្ទូចយកទៅក្រុងបានលុង ដើម្បីជួសជុលខ្លួនឯង មិនរំខានទៅដល់សមត្តកិច្ចមូលដ្ឋានទេ៕
មតិយោបល់