ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តនៅថ្ងៃទី២១.០១.២០២១ វេលាម៉ោង២១និង៤៥នាទី ក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ។
ជនសង្ស័យរួមមាន៖ ១-ឈ្មោះ ជុំ ចំណាន អាយុ១៦ឆ្នាំ,២-ឈ្មោះ ឆាំ សុខុម អាយុ១៧ឆ្នាំ និង៣-ឈ្មោះ សុគ្រី ស្លៃម៉ាន ។
វត្ថុតាងចាប់យកមាន៖ កាំបិតបុ័ងតោ១,ដាវ១ដើម និងបំពង់ទីប១កំណាត់ ។ ចំណែកបក្ខពួកមួយចំនួនទៀតកំពុងគេចខ្លួន ។
ជនរងគ្រោះចំនួន២នាក់៖១-ឈ្មោះ ហៀង សុខា អាយុ២៧ឆ្នាំ រងរបួសក្បាល ,២-ឈ្មោះ សេង ពិសិដ្ឋ អាយុ១៧ឆ្នាំ រងរបួសចំកញ្ចឹងក ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕
មតិយោបល់