ព័ត៌មានជាតិ

បុរសម្នាក់បើកបរម៉ូតូផាស្អាប់ មានអាការៈមិនស្រួលខ្លួន ក៏បានអែបខាងស្រាប់តែធ្លាក់ពីលើម៉ូតូផាស្អាប់ បណ្ដាលឲ្យបែកក្បាលរងរបួសធ្ងន់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៨និង៤០នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ មានវ័យប្រហែល ៤០ឆ្នាំ បើកបរម៉ូតូផាស្អាប់ មានអាការ:មិនស្រួលខ្លួន ក៏បានអែបខាងស្រាប់តែធ្លាក់ពីលើម៉ូតូផាស្អាប់ បណ្ដាលឲ្យបែកក្បាលរងរបួសធ្ងន់ ក្រោយពីកើតជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យម្លិះ ចំពោះម៉ូតូផាស្អាប់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដង្កោ យកទៅរក្សាទុកដើម្បីប្រគល់ជូនសាច់ញាតិវិញ៕

មតិយោបល់