ភ្នំពេញៈ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧ ដល់ម៉ោង១០យប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជាក់ស្តែង ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់យានយន្តសរុបចំនួន ១៤ គ្រឿង រួមមាន៖
១- ម៉ូតូចំនួន ១១ គ្រឿង ។
២- រ៉ឺម៉កម៉ូតូកង់បីចំនួន ០១ គ្រឿង ។
៣- រថយន្ត ០២ គ្រឿង ។
បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់