មណ្ឌលគិរីៈ សហគមន៍ ជនជាតិដើមភាគតិចព្នងមកពីភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប្រមាណជា ជិត១០០ នាក់ បាននាំគ្នាមកប្រមូលផ្តុំគ្នានៅមុខសាលាខេត្តមណ្ឌលគិរី ដើម្បីទាមទារឲ្យអភិបាលខេត្តពន្លឿនការដោះស្រាយវិវាទដីធ្លីដ៏រាំរ៉ៃ រវាងសហគមន៍ជនជាតិដើមភាគតិចព្នងភូមិចក់ចារ និងក្រុមហ៊ុនវៀតណាម ប៊ិញហ្វឿក។
ការទាមទារតវ៉ានេះ ចាប់តាំងពីពេលព្រឹករហូតមកដល់ម៉ោង ៧:៣០ នាទីយប់ទើបមាន នាយករងខុទ្ទការល័យសាលាខេត្តម្នាក់ចេញមកជួបប្រជាពលរដ្ឋ ដោយអះអាងថាខ្លួនមកនេះគឺជួសមុខឲ្យអភិបាលខេត្ត ហើយសន្យាជាមួយសហគមន៍ថា ក្រុមការងារខេត្តនឹងចុះទៅដោះស្រាយជាមួយសហគមន៍នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាស្រុកកែវសីមា ខាងមុខនេះ។
ចំណែកឯសហគមន៍បានអះអាងថា ឯកសារដែលពួកគាត់រៀបចំទុកជូនឯកឧត្តមអភិបាលខេត្ត ត្រូវបានលោកអភិបាលរងស្រុកកែវសីមាម្នាក់កញ្ឆក់យកពីដៃសហគមន៍ទាំងកំរោល ធ្វើឲ្យពួកគាត់អស់សង្ឈឹមជាខ្លាំងចំពោះទង្វើរបែបនេះ។
ហេតុនេះសូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អង្គការ សមាគមមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ មេត្តាចូលរួមតាមដានព្រឹត្តការណ៍នេះឲ្យបានគ្រប់ៗគ្នាតាមគោលការណ៍រៀងៗខ្លួនផង៕
មតិយោបល់