ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៤០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ បានទទួលជនបរទេសម្នាក់ ពីកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន ពីបទជននេះចូលហូបបាយមិនអោយលុយ នៅសណ្ឋាគារសូហ្វីតែល និងស្នាក់នៅលើសទិដ្ឋាការ។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីរាជធានីភ្នំពេញបានឲ្យដឹងថាជនបរទេសខាងលើឈ្មោះ TAYLOR CHAILLE MAR ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិអូស្ត្រាលី។
លោកនាយការិយាល័យបន្តថាបន្ទាប់ពីឃាត់ខ្លួនកម្លាំងការិយាល័យបានសាកសួរ ឃើញថាជននេះចូលមក ប្រទេសកម្ពុជាលើកដំបូងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប និងគោលបំណងទេសចរណ៍។ តាមការសាកសួរ បានអោយដឹងថា លិខិតឆ្លងដែនជននេះបាន (លើសទិដ្ឋាការស្នាក់នៅ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨) គ្មានលទ្ធភាពបង់ថ្លៃទិដ្ឋាការស្នាក់នៅ និងកន្លែងស្នាក់នៅ។ បច្ចុប្បន្នកម្លាំងជំនាញបាន បញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕
មតិយោបល់