ព័ត៌មានជាតិ

សូមជួយ Share! រថយន្តLexus RX330មួយគ្រឿងចតទុកចោល រកម្ចាស់មិនឃើញ

ភ្នំពេញ: រថយន្ត Lexus RX330 មួយគ្រឿង ត្រូវបានជនមិនស្គាល់មុខ បើកយកទៅឈប់ចតទុកចោលតាមផ្លូវ អស់រយ:ពេល៣ថ្ងៃមកហើយ ប្រកាសស្វែងរកម្ចាស់មិនឃើញមកយកចេញវិញរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យរួច ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ កាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ទល់មុខនិងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តត្រូវបានប្រទះឃើញចតផ្លុងចោលខាងលើ ម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2C-8797 មិនស្គាល់ម្ចាស់ ។

តាមអ្នកលក់ដូរ ក៏ដូចជាសន្តិសុខយាម ក្បែរទីនោះ បានឲ្យដឹងថា រថយន្តខាងលើ ត្រូវបានប្រទះឃើញចតទុកចោល តាំងពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩មកម្លេះ អស់រយ:ពេល៣ថ្ងៃហើយ សាកសួររកម្ចាស់ពុំឃើញ ដោយខ្លាចជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច មកស្ទូចលើកយកទៅរក្សាទុក បន្តស្រាវជ្រាវរកម្ចាស់នៅព្រឹកថ្ងៃទី៣០ ខែមករានេះ ។

រថយន្ត Lexus RX330 មួយគ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចចុះទៅត្រួតពិនិត្យរួច ស្ទូចលើកយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តធ្វើការស្រាវជ្រាវស្វែងរកម្ចាស់បន្ត ៕

មតិយោបល់