កណ្តាលៈ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីប្រទះឃើញសពអណ្តែតទឹក នៅមាត់ទន្លេមេគង្គ ភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សុក វាស្នា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិល្វា ឃុំកំពង់ឫស្សីស្រុកពារាំង ខេត្តព្រៃវែង មុខរបរលក់ដូរនៅផ្សារច្បារអំពៅ។
សម្ភារៈជាប់ខ្លួនមាន៖ អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ១សន្លឹក និងទូរសព្ទ័ដៃ១គ្រឿងម៉ាកខេមហ្វូន X3មួយគ្រឿង។
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋដីឥដ្ឋថា មានសាកសពអណ្តែតទឹកនៅចំណុចកើតហេតុខាងលើ។ ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋអាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃុំចុះពិនិត្យសាកសព និងបានបញ្ជាក់ថា ៖សាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។
សន្និដ្ឋាន ៖ជនរងគ្រោះស្លាប់ដោយសារលង់ទឹក។
ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី។តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះថា ជនជនរងគ្រោះបានបាត់ពីផ្ទះរយៈពេល៣ថ្ងៃមកហើយ៕




មតិយោបល់