LINE ជាកម្មវិធីផ្ញើសារជជែកកម្សាន្តមួយដ៏ពេញនិយមនៅក្នុងតំបន់អាស៊ី ដែលថ្មីៗនេះបានប្រកាសទិញក្រុមហ៊ុនផ្ដល់សេវាកម្មតន្ត្រី ដែលនេះជាលើកទី១សម្រាប់ LINE ដែលបានទិញក្រុមហ៊ុនផ្សេងមកធ្វើជាបុត្រសម្ព័ន្ធរបស់ខ្លួន។
យោងតាមការចុះផ្សាយរបស់ WSJ បានឲ្យដឹងថា LINE បានសម្រេចចិត្តទិញក្រុមហ៊ុនផ្ដល់សេវាកម្មតន្ត្រី MixRadio ពីក្រុមហ៊ុន Microsoft ប៉ុន្តែសម្រាប់តម្លៃនោះត្រូវបានលាក់។ MixRadio ជាកម្មវិធីតន្ត្រីមួយរបស់ក្រុមហ៊ុន Nokia ប៉ុន្តែនៅពេលដែល Micrisoft ទិញសាជីវកម្មទូរស័ព្ទចល័តរបស់ Nokia ក៏បានភ្ជាប់ជាមួយនឹងកម្មវិធី MixRadio ទៅជាមួយដែរ ដោយបច្ចុប្បន្នសេវាកម្មនេះមាន ៣១ប្រទេសកំពុងប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា LINE ជាកម្មវិធីផ្ញើសារជជែកកម្សាន្តមួយដែលពេញនិយមជាងគេនៅជប៉ុន តៃវ៉ាន់ ថៃ និងឥណ្ឌូនេស៊ី៕
ព័ត៌មានជាតិ
មតិយោបល់