ព័ត៌មានជាតិ

រថយន្តដឹកទំនិញ បុកគ្នាជាមួយរថយន្តសាំយ៉ុង បណ្ដាលឲ្យមានអ្នករងរបួសជាច្រើននាក់ នៅខេត្តកណ្ដាល

កណ្ដាល: (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តសាំយ៉ុង បុកគ្នាជាមួយរថយន្តដឹកទំនិញ បណ្ដាលឲ្យរបួសធ្ងន់ស្រាលមនុស្ស ៦នាក់ នៅរង្វង់មូលស្ពានព្រែកតាមាក់ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ មូលហេតុ៖ ដោយសាររថយន្តប្រើប្រាស់ល្បឿនលឿន។

ករណីនេះ កើតទ្បើងនៅវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៩ ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់