ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍ដាច់ហ្វ្រាំង បុករះរថយន្ត១គ្រឿង ម៉ូតូ៩គ្រឿង និងតូបលក់ដូរចំនួន៣ខ្នង ខូចខាតយ៉ាងដំណំ

ប៉ៃលិន: កាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីរថយន្តក្រឡុកស៊ីម៉ង់ត៍ដាច់ហ្វ្រាំង រេចង្កូតបុករះចំតូបលក់ដូររបស់ប្រជាពលរដ្ឋ ព្រមទាំងរថយន្ត និងម៉ូតូ នៅចំណុចផ្សារសាមគ្គី ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យខូចខាតរថយន្ត១គ្រឿង ម៉ូតូចំនួន ៩គ្រឿង ធ្ងន់៤គ្រឿង ស្រាល៥គ្រឿង ព្រមទាំងខូចខាតតូបលក់ដូរចំនួន៣ ខ្នង និងសម្ភារ:មួយចំនួនទៀត។
ក្នុងករណីខាងលើនេះមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបង្កម៉ាក FUSO ពណ៌សខៀវ ពាក់ស្លាកលេខ បាត់ដំបង 5A-0032 ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ត្រូវបានតំណាងក្រុមហ៊ុនជាអ្នកចេញមុខដោះស្រាយ ។

បច្ចុប្បន្នរថយន្តបង្ក និងម៉ូតូត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំធ្វើការដោះស្រាយ៕

មតិយោបល់