ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង ១៨និង១៥នាទី ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាសក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចណ៍ ០១ករណីបានកើតឡើងរវាងម៉ូតូ និងម៉ូតូ ស្ថិតនៅក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលមនុស្សរបួសស្រាល០៤នាក់ ខូចខាតម៉ូតូចំនួន០២គ្រឿង ។
ករណីខាងលើបង្កឡើងដោយ អ្នកបើកម៉ូតូមានឈ្មោះ ឃុន ចន្ធី ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសស្រាល) បើកបរម៉ូតូម៉ាក Honda Dream ពាក់ស្លាកលេខប៉ៃលិន 1C-4498 រងការខូចខាតស្រាល ដោយអ្នករួមដំណើរចំនួន ០២នាក់៖
អ្នករួមដំណើរទី១ ឈ្មោះ ឃុន ស្រីអែម ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសស្រាល ។ អ្នករួមដំណើរទី២មានឈ្មោះ រិត ថារី ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនរបួសស្រាល។
ភាគីរងគ្រោះ អ្នកបើកបរម៉ូតូឈ្មោះ ប៊ី ឃុនលាង ភេទស្រី អាយុ ៦៤ ឆ្នាំ មានមុខរបរមេផ្ទះរស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសក្បាលស្រាល (ស្ថិតក្នុងការតាមដាន) បើកបរម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ 21 1.0033 រងការខូចខាតស្រាល ។ មូលហេតុ៖ បណ្តាលឲ្យគ្រោះថ្នាក់មកពីកត្តាមនុស្ស (បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់) ។
បច្ចុប្បន្នករណីខាងលើនេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានយកវត្ថុតាងមករក្សាទុក នៅការិយាល័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់