ព័ត៌មានជាតិ

រថយន្តហាយប្រីត កៀរកង់បីពីក្រោយព្យាយាមបើករត់ចុងក្រោយលើកដៃសំពះដើម្បីបញ្ចប់រឿង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាថរណ៍រវាងរម៉កកង់៣ឥណ្ឌានិងរថយន្តមួយគ្រឿងដែរប៉ះពារគ្នា ប៉ុន្តែភាគ្គីខាងរថយន្តមិនឈប់ដោះស្រាយបែជាព្យាយាមបើករត់ពីផ្សារសុវណ្ណារហូតមកដល់មុខវត្តស្ទឹងមានជ័យទើបកាក់បាន។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣៥នាទីយប់ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចមុខវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា រ៉ឺម៉កកង់បី Pass App ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1L-0374 ស្រាប់តែមានរថយន្តម៉ាកកាមរី ហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-8177 បើកដោយបុរសម្នាក់ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកគូទរ៉ឺម៉កង់បីពីក្រោយ ហើយរថយន្តព្យាយាមបើកទៅមុខទើបរ៉ឺម៉កង់បីរេចង្កូតមកប៉ះនឹងថ្ពាល់រថយន្តផ្នែកខាងក្រោយបណ្ដាលឲ្យរងការខូចខាត ។

យ៉ាងណាក្ដីចំពោះរថយន្តខាងលើនៅតែមិនឈប់ដោះស្រាយបានព្យាយាមបើករត់ ខណៈដែររ៉ឺម៉កកង់បីព្យាយាមបើកតាមពីក្រោយផងដែរ រហូតមកដល់ចំណុចមុខវត្តស្ទឹងមានជ័យទើបឃាត់រថយន្តខាងលើបាន។

ក្រោយមកនៅតែមិនមានដំណោះស្រាយនឹងគ្នាជជែកគ្នាតឹងសសៃក រហូតផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍ ។ ចុងបញ្ចប់ទើបភាគីខាងរថយន្តបង្កព្រមលើកដៃសំពះសូមទោសទៅម្ចាស់រ៉ឺម៉កកង់បីដើម្បីបញ្ចប់រឿង៕

មតិយោបល់