រដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់ឱ្យប្រើរណ្តៅចាក់សំរាមថ្មីមួយកន្លែង ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយចុះពីផ្លូវជាតិលេខ៤ប្រមាណ៣គីឡូម៉ែត្រ បន្ទាប់ពីសាងសង់រួចរាល់នូវរណ្តៅក្នុងដំណាក់កាលទី១ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១។ ទីលានចាក់សំរាមនៅក្នុងដំណាក់ដំបូងនេះ ត្រូវបានជីករណ្ដៅដីដែលអាចធានាផ្ទុកសំរាមបានរហូតដល់រយៈពេល៥ឆ្នាំ ទើបពេញរណ្តៅដី ខណៈបច្ចុប្បន្នកាកសំណល់សំរាម ដែលប្រមូលបានពីក្រុងព្រះសីហនុ និងស្រុកព្រៃនប់ មានបរិមាណ ក្នុងមួយថ្ងៃ ចន្លោះពី៤០០ ទៅ៥០០តោន…
មតិយោបល់