នារសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ខ្ញុំបាទ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចតទៅ៖
– ការផាកពិន័យជាទឹកប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គល ដែលប្រព្រឹត្តិអំពើល្មើស និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
– កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺ កូវីដ-១៩ ក្នុងសហគមន៍
– ការផាកពិន័យអន្តរការណ៍លើបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល
– ករណីការផ្តល់សេវារបស់គ្លីនិកឯកជន នៅតាមបណ្តាក្រុង ស្រុក។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ នឹងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា និងមិនមានប្រជាពលរដ្ឋណាម្នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចផាកពិន័យ ឬទទួលទោសបញ្ញតិឡើយ៕



មតិយោបល់