ភ្នំពេញៈ កម្មករសំណង់ម្នាក់ក្នុងចំណោម៥នាក់បានលិចក្នុងទឹកបាត់ខ្លួន១ថ្ងៃ បានផុសអណ្ដែតត្រូវបានសាច់ញាតិស្រង់មកដាក់លើគោលរួចទាក់ទងសមត្ថកិច្ចចុះមកពិនិត្យ។
ការបាត់ខ្លួនជនរងគ្រោះ កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចជិតនាគកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនរងគ្រោះមានឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបកម្មករសំណង់ នៅកោះពេជ្រ មានស្រុកកំណើតភូមិបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
តាមប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ គេឃើញមានបុរសជាកម្មករសំណង់មានគ្នា៥នាក់បានកាន់សំណាញ់បង់ត្រីហែលកាត់ដៃទន្លេកោះពេជ្រ នាំគ្នាបង់សំណាញ់តែជាអកុសលត្រូវលង់ទឹកបាត់ខ្លួនមួយថ្ងៃ។
ប្រជាពលរដ្ឋនិងសន្តិសុខកោះពេជ្រ ចេញទូកជួយរុករករហូតឈានដល់ហៅខាងជនជាតិឥស្លាម២ទូកបន្ថែមជួយរុករកតែនៅមិនឃើញ ទើបតែវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានផុសអណ្ដែតឡើងត្រូវសាច់ញាតិក៏ក្រុមគ្រួរសានាំគ្នាបានសង់សពមកលើគោកហើយទាក់ទងសមត្ថកិច្ចចុះមកពិនិត្យធ្វើកោសល្យវិច័យរួចក៏ប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់