កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោសក័ ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ មានករណីអំពើលួច (ម៉ូតូ) កើតហេតុថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង១០និង១៥នាទី ចំណុចផ្សារតាខ្មៅថ្មីស្ថិតនៅភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ លន់ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។ ជនសង្ស័យឈ្មោះ គៀក បិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាកសង់ពណ៌ ខ្មៅ ស៊េរី២០០៩ ផ្លាកលេខ កណ្តាល១J១២៩៣ និង រ៉ឺម៉កពណ៌ខៀវ ចំនួនមួយ (របស់ជនរងគ្រោះ)។
សភាពនៃរឿង៖ នៅថ្ងៃកើតហេតុ ជនរងគ្រោះនិងប្រពន្ធបានបើករ៉ឺម៉កម៉ូតូដឹកបន្លែទៅលក់នៅផ្សារតាខ្មៅថ្មីដូចសព្វដង ហើយបានចតម៉ូតូសណ្តោងរ៉ឺម៉កទុកចោល ពេលនោះជនសង្ស័យក៏បានធ្វើសកម្មភាពលួចយក រួចបើករត់គេចមកដល់ខាងត្បូងប៉ុស្តិ៍ព្រែកឫស្សី តែត្រូវជនរងគ្រោះតាមទាន់ ហើយបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកឫស្សីសហការជាមួយផ្នែកជំនាញនគរបាលយុត្តិធម៌ ចុះទៅដល់កន្លែងកើតហេតុ រួចបាននាំជនសង្ស័យនិងវត្តុតាងទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនិតិវិធី ៕





មតិយោបល់