ភ្នំពេញៈ ស្រីស្អាតម្នាក់ មានវិបត្តិគ្រួសារ បើករថយន្តព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AP-0360 បុកខឿនសួនច្បារប៉ងសម្លាប់ខ្លួន តែមិនសម្រេច ផ្អើលសមត្ថកិច្ចចុះមកឃាត់។
ករណីនេះកើតឡើងនៅម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅគល់ស្ពានមុនីវង្សត្រើយខាងកើត ផ្លូវជាតិលេខ១ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ក្រោយកើតហេតុដោយសារតែខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដ៍ទៃ សមត្ថកិច្ចបានទាក់ទងហៅសាច់ញាតិគ្រួសារមកយកត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់