ភ្នំពេញៈ ស្រ្តីម្នាក់រួមដំណើរជាមួយប្តី និងក្រុមគ្រួសារ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីចាញ់ល្បិចក្រុមឆបោកតាមទូរសព្ទ «លោកអ្នកឈ្នះលុយមហាសាល ១០០,០០០ដុល្លារ» ទាមទារឲ្យផ្ញើរលុយ ដើម្បីធ្វើបែបបទ សរុបមួយព្រឹកអស់២,០០០ដុល្លារ រហូតដល់រសៀល បិទទូរសព្ទបាត់ បែករឿង ទើបដឹងថាចាញ់បោក ទើបរត់ទៅប្តឹងប៉ូលិស កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ស្រ្តីរងគ្រោះអាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ចាញ់បោក អស់២,០០០ដុល្លារ (ពីរពាន់ដុល្លារ) ។
តាមការរៀបរាប់ពីស្រ្តីរងគ្រោះបានឲ្យដឹងថា តាំងពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា នេះមកម្ល៉េះ ជនមិនស្គាល់មុខ បានទូរសព្ទមក ប្រាប់ថាលោកអ្នកឈ្នះ រង្វាន់មហាសាល ១០ម៉ឺនដុល្លារ តែតម្រូវឲ្យ គាត់ផ្ញើរលុយ ដើម្បីធ្វើបែបបទ ឯកសារ បង្កើតគណនេយ្យ រងចាំទទួលរង្វាន់មហិមារនេះ ហើយផ្ញើរលុយឲ្យជាបន្តបន្ទាប់ តាំងពីព្រឹកមក សរុបអស់២,០០០ដុល្លា ស្រេចទៅហើយ មកដល់រសៀលនេះ ជនអនាមិក ទូរសព្ទមកម្តងទៀត ទាមទារឲ្យផ្ញើរលុយ៥០០ដុល្លារទៀត តែគាត់អស់លុយ ដើរខ្ចីលុយគេ ពីមួយទៅមួយ ដើម្បីបង្រ្គប់ ទើបបែកធ្លាយរឿង ដឹងថា ជាករណីឆបោក ឆោឡោ រត់ទៅប្តឹងប៉ូលិស ។
អាជ្ញាធរ សមត្ថកិច្ច កន្លងមក ក៏ផ្សព្វផ្សាយ ផងដែរ ជុំវិញ ករណី រូបភាពឆបោក បែបនេះ ហើយអំពាវនាវផងដែរដល់ បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនដែលនៅសុខៗ ឈ្នះរង្វាន់ រាប់ម៉ឺន សែនដុល្លារនោះទេ កុំចេះតែជឿ សូមគិតនិងពិចារណា មុននឹងសម្រេច ចិត្ត៕
មតិយោបល់