កំពង់ចាមៈ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យចំនួន៦នាក់ ត្រូវបាកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានស្រុកជើងព្រៃ ស្រុកបាធាយ និងសហការជាមួយកម្លាំងនគរបាលស្រុកមុខកំពូល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឃាត់ខ្លួនពាក់ព័ន្ធពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិត្រពាំងព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។
ជនសង្ស័យចំនួន ៦នាក់រួមមាន៖
១/ឈ្មោះ ស្លាយ ម៉ាន ភេទប្រុស សញ្ជាតិខ្មែរឥស្លាម អាយុ ២៨ ឆ្នាំ រស់នៅភូមិ ជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
២/ឈ្មោះ យ៉េន ផល្លី ភេទប្រុស សញ្ជាតិខ្មែរ អាយុ ៤៧ ឆ្នាំ រស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
៣/ឈ្មោះ ថុល ប៊ុនធឿន ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២៣ ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
៤/ឈ្មោះ ប៉ាន អេដែង ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២៩ ឆ្នាំ រស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
៥/ឈ្មោះ ជិន ថាច ភេទស្រី សញ្ជាតិខ្មែរ អាយុ ៤០ ឆ្នាំ រស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល
៦/ឈ្មោះ សុវណ្ណ ធារី ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២៨ ឆ្នាំ រស់នៅភូមិ ព្រែកថ្មី ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន ១៧កញ្ចប់(ធំ ២កញ្ចប់)
-ទូរស័ព្ទដៃចំនួន ៣គ្រឿង
-ម៉ូតូចំនួន ២គ្រឿង(ម៉ូតូសន្តោងរឺម៉ក ១គ្រឿង)
-ជញ្ជីងអេឡិចត្រូនិចចំនួន ១គ្រឿង នឹងថង់វិចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅស្នងការដ្ឋាន ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់