ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ធវៈ(ចាប់រំលោភកូនស្រីបង្កើតខ្លួនឯង) កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិត្រពាំងសំព័រ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ស្រ៊ុន ភាព ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសង្កាត់កើតហេតុ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕

មតិយោបល់