ព័ត៌មានជាតិ

អាហារ៤ប្រភេទ បើអាចកុំទទួលទានជាមួយនិងស៊ុតឲ្យសោះ

ថ្វីបើស៊ុត សម្បូរសារធាតុចិញ្ចឹមសម្រាប់ទ្រទ្រង់រាងកាយក៏ពិតមែន ប៉ុន្តែវាក៏អាចផ្តល់នូវគុណវិបត្តិមកវិញផងដែរ ប្រសិនបើអ្នកទទួលទានមិនបានត្រឹមត្រូវ។ ជាពិសេស ការទទួលទានព្រមគ្នាជាមួយនឹងអាហារមួយចំនួន អាចបណ្តោលឲ្យពុល ឬបង្កគ្រោះថ្នាក់ផ្សេងៗដល់សុខភាព។

បើយោងតាមគេហទំព័រ soha បានបង្ហាញឲ្យដឹងថា មានអាហារ៤ប្រភេទ ដែលអ្នកមិនគួរទទួលទានដំណាលគ្នាជាមួយនឹងស៊ុតឡើយ។

១.ខ្ទឹមស
នៅពេលដែលចម្អិនស៊ុតម្តងៗ មនុស្សភាគច្រើនតែងតែទម្លាប់ដាក់ខ្ទឹមស ដើម្បីឲ្យមានរស់ជាឈ្ងុយឆ្ងាញ់។ តែទោះជាយ៉ាងណា ប្រសិនបើខ្ទឹមសត្រូវបានចៀនខ្លោចពេកនឹងបង្កើតសារធាតុពុលកាន់តែខ្លាំង ដូច្នេះអ្នកមិនគួរខ្ទឹមសនោះទេ។

២.ទឹកដោះគោធ្វើពីសណ្តែក(soy milk)
តើអ្នកដឹងទេ? នៅពេលដែលប្រូតេអ៊ីនរបស់ស៊ុត ត្រូវបានលាយបញ្ចូលជាមួយនឹងសារធាតុសំខាន់ៗនៃទឹកដោះគោប្រភេទនេះ វានឹងរំខានដល់ការរំលាយអាហារ និងការស្រូយយកប្រូតេអ៊ីនៅក្នុងរាងកាយផងដែរ។

៣.ទឹកតែ
ពេលដែលជាតិអាស៊ីតនៅក្នុងទឹកតែ នឹងប្រូតេអ៊ីននៅក្នុងស៊ុត រួមបញ្ចូលគ្នា សកម្មភាពរំលាយអាហារប្រាដកជាមានការចុះខ្សោយ ទីបំផុតអ្នកអាចកើតបញ្ហាទល់លាមក និងអាចបង្កើតហានិភ័យផ្សេងៗដល់រាងកាយ។

៤.ខួរជ្រូក
ប្រសិនបើស៊ុត ត្រូវបានលាយបញ្ចូលគ្នាជាមួយនឹងខួរជ្រូក ជាតិកូឡេស្តេរ៉ុលនៅក្នុងឈាមកើនឡើងកាន់តែខ្លាំង ហើយសម្ពាធឈាមកាន់តែខ្ពស់ ដែលអាចប៉ះពាល់ដល់ជីវិតបាន។

អាស្រ័យហេតុនេះ ដើម្បីធានាសុវត្ថិភាព និងជៀសផុតពីបញ្ហាសុខភាពផ្សេងៗកើតមានឡើង អ្នកគួរតែរំលងអាហារទាំង៤ប្រភេទខាងលើនេះ៕

មតិយោបល់