ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ៦ និង០០នាទីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិ ត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់ មានការភ្ញាក់ផ្អើលមួយ សង្ស័យករណីឃាតកម្ម សពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែត ក្នុងត្រពាំងទឹក នៅចម្ការម្រេច។
សពស្រ្តីរងគ្រោះឈ្មោះ ណំ ឃ្នីមភេទស្រី អាយុ៥១ឆ្នាំ ត្រូវប្រជាពលរដ្ឋ ប្រទះឃើញចម្ងាយប្រហែល២ គីឡូម៉ែត្រពីផ្ទះជនរងគ្រោះ ។
យ៉ាងណាមិញករណីនេះ នៅមិនទាន់ដឹងច្បាស់នោះទេ ដោយសមត្ថកិច្ច កំពុងធ្វើកោសល្យវិច័យ៕



មតិយោបល់