រតនគិរីៈ បុរសម្នាក់ បានធ្វើអត្តឃាតខ្លួនឯង ដោយចង.កនិងខ្សែអង្រឹង នៅលើដើមឈើ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិកាជូ ឃុំញ៉ាង ស្រុកអណ្តូងមាស ។
ជនរងគ្រោះ ឈ្មោះ ក្លាន ឡត់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិច្រាយ មានជំងឺវិកលចរិត មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះចេះ តែចងរត់ចូលព្រៃ លុះក្រោយមកប្រជាពលរដ្ឋស្រាប់តែបានប្រទះឃើញសពជនរងគ្រោះ នៅក្រោយផ្ទះប្រហែលជា៦០ម៉ែត្រ ។
បច្ចុប្បន្នសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់