ព័ត៌មានជាតិ

នគរបាលអន្តោប្រវេសន៍ ចុះប្រតិបត្តិការរកឃើញជនបរទេស ៨១នាក់ នៅទីតាំងបីខុសគ្នា

ភ្នំពេញ: នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៦ នេះវេលាម៉ោង ២ និង៤៥នាទីរសៀល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានី ដឹកនាំដោយផ្ទាល់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចុះប្រតិបត្តិការត្រួតពិនិត្យជនបរទេសលួចស្នាក់ ធ្វើការដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន មានចំនួន ០៣ទីតាំង។

ទីតាំងដែលសមត្ថកិច្ចចុះចុះត្រួតពិនិត្យនោះ មាន ទី១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនជាតិចិនបានចំនួន៦៤នាក់ ស្រីចំនួន ០៨នាក់ ពីបទ គំរាមជំរិតទាប្រាក់តាមប្រព័ន្ធអិនធឺណែត ( VOIP Gateway ) រួមមានវត្ថុតាងប្រព្រឹត្តបទល្មើសមាន ទូរស័ព្ទ លើតុ ចំនួន ៥៦គ្រឿង និង ដុំVOIP ចំនួន ៥៧គ្រឿង និងសម្ភារ:តភ្ជាប់បណ្តាញ Wifi មួយចំនួន Coputers Laptop ចំនួន ០៨គ្រឿង។

ទី២-ទីតាំង Karaoke៧០ នៅក្នុងភូមិ១៣ ស/ក ផ្សារកណ្តាល១ ខ/ដូនពេញ រាជធានីភ្នំពេញ ដោយពិនិត្យឃើញជនជាតិវៀតណាមចំនួន ១០នាក់ ស្រី 0៧នាក់ ពីបទ គ្មានលិខិតឆ្លងដែន និងទី៣ ទីតាំKaraoke ០០៧ នៅសង្កាត់ផ្សាកណ្តាល ខណ្ឌដូនពេញ ដោយពិនិត្យឃើញជនជាតិវៀតណាមចំនួន ០៧នាក់ស្រីចំនួន ០៤នាក់ ពីបទ គ្មានលិខិតឆ្លងដែន៕

photo_2016-08-30_19-47-15

photo_2016-08-30_19-47-18

photo_2016-08-30_19-47-21

photo_2016-08-30_19-47-24

photo_2016-08-30_19-47-26

photo_2016-08-30_19-47-29

photo_2016-08-30_19-47-33

photo_2016-08-30_19-47-36

photo_2016-08-30_19-47-39

photo_2016-08-30_19-47-41

មតិយោបល់