ភ្នំពេញៈ ជនសង្ស័យម្នាក់ដែលជាភេទទី៣(ខ្ទើយ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបន្លំលួចទូរសព្ទជនបរទេសម្នាក់ កាលពីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ ភូមិទី៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ អ៊ុន កក្កដា ភេទប្រុស (ខ្ទើយ) អាយុ២៩ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួលផ្លូវរទេះភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះឈ្មោះ AMIR SHUSTERMAN ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិអ៊ីស្រាអ៊ែល មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 21085448 ស្នាក់នៅផ្ទះសំណាក់MAD MONGKAYទីតាំងផ្ទះលេខ២៦ ផ្លូវលេខ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំឃើញ៕
មតិយោបល់