ភ្នំពេញៈ ក្រុមកំពុងឡើងជើងក្រសួងការពារជាតិ បានគ្រងជើងឯកពានរង្វាន់សម្តេចហ៊ុនសែនឆ្នាំ២០១៦ បន្ទាប់ពីយកឈ្នះបាល់ប៉េណាំងទីកាត់សេចក្តីលើក្រុម ព្រះខ័នរាជស្វាយរៀង ៦ទល់និង៥ មុននេះបន្តិចនៅពហុកីឡដ្ឋានជាតិ។
ការប្រកួតទាំង២វគ្គ និងឈានដល់ម៉ោងបន្ថែម១៥នាទី២ដង ក្រុមទាំងពីបានត្រឹមស្មើគ្នា ១ ទល់និង ១។ ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង បានស៊ុតគ្រាប់បាល់ឲ្យទ័ពនាំមុខនាទីទី ៨០ មុនខ្សែការពារសារ៉េត គ្រីយ៉ា តាមឲ្យស្វាយរៀងបានស្មើវិញនៅនាទីទី៨៨។
ឈានដល់វគ្គប៉េណាំងទីកាត់សចក្តី៧គ្រាប់ដំបូងក្រុមទាំង២បន្តស្មើគ្នា៥ទល់និង៥ មុននឹងសមជិកវ័យក្មេង ជា សំណាង បានស៊ុតទៅបុកបង្គោលទី បើកឱកាសឲ្យ រ៉ឹង ប៊ុនហៀង ស៊ុតគ្រាប់ជ័យជម្នះឲ្យទ័ពតែម្តង។ លទ្ធផលនេះ ជួយក្រសួងការពារជាតិឲ្យគ្រងជើងឯកហ៊ុនសែនខាប់ជាលើកទី២ប្រចាំប្រវត្តិសាស្ត្រក្លឹប។ ចំណែកព្រះខ័នរាជស្វាយរៀង បានត្រឹមជើងឯករង ភ្នំពេញក្រោន បានលេខ៣ និង ស៊ីម៉ាក់យូណាយធីត បញ្ចប់ទៅនៅលេខរៀងទី៤៕
មតិយោបល់