ព័ត៌មានជាតិ

ប្រាប់ឈ្មោះចង់ភ្ញាក់ ប៉ាកគីអាវ ត្រូវបានប៉ូលីសប៉ុស្តិ៍ ចោមចៅ៣ចាប់ខ្លួន ក្នុងរឿងគាស់បន្ទប់ជួល

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលីសប៉ុស្តិ៍ចោមចៅ៣ចាប់ឃ្លាត់ខ្លួន ក្នុងនោះមានម្នាក់ គ្រាន់តែប្រាប់ឈ្មោះភ្លាមចង់ភ្ញាក់ «ប៉ាកគីអាវ » បន្ទាប់ពីធ្វើសកម្មភាពចូលក្នុងបន្ទប់ជួលតែលួចមិនទាន់បានសម្រេច ម្នាក់ទៀតឆ្កឹះសោបន្ទប់ជួលចូលលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ប៉ាកគីអាវ ប្រព្រឹត្តនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ចំណែកជនសង្ស័យម្នាក់ទៀតប្រព្រឹត្តនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យ២នាក់ សមត្ថកិច្ចចាប់ខ្លួន ក្នុងបទល្មើសគាស់បន្ទប់ជួលលួចទ្រព្យសម្បត្តិ ទី១ ឈ្មោះ ជាង សេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិចាន់សែន ឃុំស្តុកតោល ស្រុកឧត្តុង្គ ខេត្ត កំពង់ស្ពឺ ។ ទី២ ឈ្មោះ ចាន់ ប៉ាកគីអាវ ហៅ ប៉ាកគីអាវ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ មានស្រុកកំណើត ភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។ ជនសង្ស័យ ទី២ខាងលើ ទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ សាកសួររួចហើយ ឈ្មោះមិនមែនលេងសើច ឬកុហក់ ភូតភ នោះទេ រូបគេពិតជាឈ្មោះ ចាន់ ប៉ាកគីអាវ ហៅ ប៉ាកគីអាវ ពិតប្រាកដមែន ។

តាមប្រភពនៅកន្លែងកើតហេតុ នៅវេលាម៉ោងខាងលើ ជនសង្ស័យទី១ ទៅធ្វើសកម្មភាពគាស់ឆ្កឹះសោបន្ទប់ជួល ជាន់ទី១ ក្នុងភូមិអង្គកែវ ដែមមានម្ចាស់ផ្ទះ ឈ្មោះ លន់ ម៉ាលីន ភទស្រី អាយុ៥២ឆ្នាំ ជាគ្រូបង្រៀន ។ ចំណែក ជនសង្ស័យឈ្មោះ ទី២ឈ្មោះ ប៉ាកគីអាវ បានធ្វើសកម្មភាពបើកទ្វារចូលបន្ទប់ របស់កម្មករ លួចមិនទាន់បានសម្រេចផង ចាស់មកទាន់ ។

បើតាមចម្លើយជនសង្ស័យទី១ បានឲ្យដឹងថា រូបគេធ្លាប់ធ្វើសកម្មភាព ប្រើឧបករណ៍ ដែចុងស្រួច ដើរឆ្កឹះសបន្ទប់ជួល នៅចំណុចខាងលើ លួចបានសម្រេច២លើកមកហើយ លើកទី៣នេះម្ចាស់ផ្ទះមកទាន់ ចាប់ខ្លួនឲ្យប៉ូលីស ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ជាង សេង ត្រូវបានឃាត់ខ្លួន ផ្អែកលើដើមបណ្តឹង និងសកម្មភាព វត្ថុតាង ដែកសម្រាប់ចាក់ឆ្កឹះ ដែលជនសង្ស័យសារភាព សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ ។ ដោយឡែក ជនសង្ស័យ ឈ្មោះ ប៉ាកគីអាវ ក្រោយពីលួចមិនបានសម្រេច ម្ចាស់បន្ទប់ក៏មិនប្តឹង ជួបវាសនាល្អ សមត្ថកិច្ចគ្រាន់តែធ្វើការអប់រំ រួចអនុញាតិឲ្យវិលត្រឡប់ទៅវិញ ។ ពោលជនសង្ស័យ ឃាត់ខ្លួនបានទាំង២នាក់ ខាងលើ ដោយមានបណ្តឹង វត្ថុតាង ត្រឹមត្រូវ សមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងអនុវត្តន៍បន្តតាមនីតិវិធីតែម្នាក់ទេ ចំណែកម្នាក់ទៀតធ្វើការអប់រំហើយឲ្យត្រឡប់ទៅវិញ ៕

មតិយោបល់