ព័ត៌មានជាតិ

​​ យុវជនចិត្តខ្លាំង! ទាស់ពាក្យសម្តីជាយូរមកហើយ ផឹកស្រវឹងទាញកាំបិតកាប់…!

តាកែវ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់ស្រ្តីម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ខណ:ដែលខ្លួនផឹកស្រាស្រវឹង នៅ​ភូមិ​បឹង​សា​ទង ​ឃុំ​អូរ​សារាយ ​ស្រុក​ត្រាំកក់​ខេត្តតាកែវ​។

ជនសង្ស័យ​មានឈ្មោះ យន់ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ១៩ឆ្នាំ រស់នៅ​ភូមិ​ឃុំកើតហេតុ។ ​ស្ត្រី​រងគ្រោះ​​ឈ្មោះ ​សឿង ​ស្រី ​អាយុ៤០ឆ្នាំ មាន​ទី​លំ​ភូមិ​ឃុំ​ជាមួយគ្នា​។
មូលហេតុ ជនសង្ស័យមាន​ទំនាស់​ពាក្យសម្តី​ពីមុន​ជាមួយ​ជនរងគ្រោះ​។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច​​ ​កសាង​សំណុំរឿង​​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

មតិយោបល់