ព័ត៌មានជាតិ

បុរសម្នាក់ ចង.ក សម្លាប់ខ្លួនដោយមិនដឹងមូលហេតុនៅកោះខែល

កណ្តាល: ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទី នៅចំណុចក្នុងវត្តទឹកវិល(ហៅចុងកោះ) ស្ថិតនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ចេង សៀប ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ។
សភាពរឿងហេតុនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៧និង០០នាទី ក្រុមជាងដែលធ្វើការនៅក្នុងវត្តបានឃើញបានឈ្មោះចេង សៀប ដើរចូលមកក្រោមសាលាឆាន់ ហើយក៍សុំស្រាបៀរមួយកំប៉ុងពីក្រុមជាងដែលកំពុងតែផឹកនៅក្រោមសាលាឆាន់នោះ បន្ទាប់មកឈ្មោះចេង សៀប ក៍បានដើរមកចងអង្រឹងដេកនៅក្រោមសាលាឆាន់ លុះដល់ព្រឹកឡើងថ្ងៃកើតហេតុ ពេលជាងធ្វើព្រះវិហាមកធ្វើការ ស្រាប់តែប្រទះឃើញឈ្មោះចេង សៀប ចងកក្រណាត់សប្រវែង២ម៉ែត ភ្ជាប់ទៅនឹងដើមស្វាយស្លាប់បាត់ទៅហើយ បន្តាប់មកប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ។
តាមចម្លើយរបស់បងស្រីបង្កើតសពបានប្រាប់ថា ជនរងគ្រោះគឺជាមនុស្សញៀនថ្នាំតែងតែផឹកស្រាស្រវឹងជាប្រចាំ ហើយក៍ដេកនៅក្រោមសាលាឆាន់ជារៀងរាល់ថ្ងៃ។
ក្រោយពិនិត្យរួច សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់