ភ្នំពេញៈ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់ត្រូវចោរឆក់កាបូបមិនបានសម្រេច ដោយស្រ្តីនោះជិះម៉ូតូបំបុកបណ្តាលឲ្យដួលម៉ូតូរត់ទៅបាត់ នៅតាមបណ្តោយផ្លូវ២១៧ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ទិត្យ វណ្ណ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់បាយមុខរោងចក្រ រស់នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ជិះម៉ូតូ ម៉ាកឌ្រីម សង់១២៥ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ កណ្តាល1J-2446។ ចំណែកម៉ូតូជនសស្ស័យម៉ាកសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ កំពង់ឆ្នាំង1C-6197។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ យកម៉ូតូជនសង្ស័យទៅទុក ព្រមទាំងឲ្យស្រ្តីរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីកំណត់មុខសញ្ញា និងស្វែងរកចាប់ខ្លួនយកមកដាក់ទោសតាមនីតិវិធីច្បាប់ផងដែរ៕
មតិយោបល់