ក្មេងប្រុសម្នាក់មានការខឹងសម្បារយ៉ាងខ្លាំងនៅពេលដែលរកឃើញរូបថតម្តាយរបស់គាត់មានសាហាយជាមួយនឹងបុរសម្នាក់ផ្សេងទៀត។ តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា ក្មេងប្រុសរូបនោះជាជនជាតិស្ស៊ីមបាវ៉េបានរកឃើញរូបអាក្រាតកាយរបស់ម្តាយខ្លួនជាមួយនឹងបុរសម្នាក់ទៀតនៅលើទូរស័ព្ទដៃរបស់នាង។ បន្ទាប់ពីក្មេងរូបនោះបានបង្ហាញរូបភាពឲ្យលោក Dumisani Ndebele ដែលត្រូវជាឪពុករបស់ខ្លួនឃើញ គាត់បាននិយាយថា អញ្ចឹងតើបានជានាងមិនព្រមរួមរ័ក្សជាមួយគាត់ជាច្រើនឆ្នាំ។ Keziya Ndebele បានបដិសេធចំពោះការចោទប្រកាន់របស់ប្តីខ្លួន ផ្ទុយទៅវិញបាននិយាយថា ប្តីរបស់នាងជាមនុស្សឆ្កួត ក្រោយពីគាត់ឃើញឯកសារលះលែងដើម្បីបញ្ចប់អាពាហ៍ពិពាហ៍រយៈពេល ១៨ ឆ្នាំ។ នៅពេលដែលបង្ហាញខ្លួនក្នុងតុលាការស្ត្រីដែលជាប្រពន្ធរូបនោះបានរុំប៉ងស្មង់នៅលើមុខរបស់គាត់ ដោយសារតែប្តីប្រើអំពើហឹង្សាយ៉ាងដំណំមកលើខ្លួន៕
មតិយោបល់