អង្ករដំណើបខ្មៅ មិនគ្រាន់តែជាធញ្ញជាតិសម្រាប់ទទួលទានប៉ុណ្ណោះទេ វាថែមទាំងជាកំពូលអាហារដែលជួយប្រឆាំងនឹងជំងឺបេះដួង និងមហារីកទៀតផង។
យោងតាមការសិក្សាជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក បានឲ្យដឹងថា អង្ករដំណើបខ្មៅ មានបរិមាណស្ករទាប ប៉ុន្តែសម្បូរទៅដោយសារជាតិសរសៃដ៏មានប្រយោជន៍សម្រាប់សុខភាព និងមានសារជាតិរំញោចដែលអាចជួយប្រឆាំងតបនឹងជំងឺបេះដូង និងមហារីក។
ក្រុមអ្នកវិទ្យាសាស្ត្រ បានវិភាគគំរូអង្កាមរបស់ដំណើបខ្មៅដាំនៅភាគខាងត្បូងប្រទេសអាមេរិក ដោយបានរកឃើញការកើនឡើងរបស់សារជាតិប្រឆាំងអុកស៊ីដរេដុកម្ម។ សារជាតិប្រឆាំងអុកស៊ីដរេដុកម្មនេះគឺជាមូលហេតុបង្កើតពណ៌ត្នោតខ្មៅរបស់បន្លែផ្លែឈើច្រើនប្រភេទ ហើយក៏បង្កើតពណ៌ក្រមៅឲ្យអង្ករដំណើបខ្មៅផងដែរ។
ការស្រាវជ្រាវបង្ហាញថា សារជាតិប្រឆាំងអុកស៊ីដរេដុកម្មបង្កើតពណ៌ក្រមៅនេះ នឹង “បោស” សម្អាតពពួកម៉ូលេគុលដែលបង្កគ្រោះថ្នាក់ និងជួយការពារសរសៃឈាម ព្រមទាំងទប់ស្កាត់របួស AND ដែលអាចនាំដល់ជំងឺមហារីក។ អង្ករដំណើបខ្មៅសម្បូរវីតាមីនជាងអង្ករស ព្រោះវាមានបរិមាណវីតាមីន E និងពពួកសារជាតិប្រឆាំងអុកស៊ីដរេដុកម្មខ្ពស់ជាង។
ក្រុមអ្នកវិទ្យាសាស្ត្រក៏ទូន្មានគួរប្រើប្រាស់អង្ករដំណើបខ្មៅធ្វើជាសារជាតិបង្កើតពណ៌អាហារ ដោយវាមានលក្ខណៈធម្មជាតិផង និងល្អចំពោះសុខភាពផង៕
មតិយោបល់