ភ្នំពេញៈ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ៨នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធនៅក្នុងសំណុំរឿង០២ផ្សេងគ្នា នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលករណីទី១ ប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ និងករណី ទី២ អំពើលួចម៉ូតូពីប្រជាពលរដ្ឋ។
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានធ្វើការបង្កាបកន្លងមក ក្នុងមូរដ្ឋានខណ្ឌសែនសុខ ហើយបានបញ្ចប់និតិវិធី សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលានៅថ្ងៃនេះតែម្តង។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ
សែនសុខទាំងអស់ សូមជួយសហការណ៍ និងផ្តល់ដំណឹងមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោក ចុះទៅបង្ក្រាបឲ្យទាន់ពេលវេលាផងដែរ៕
មតិយោបល់