ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះត្រូវនឹងថ្ងៃ ៤ រោច ខែពិសាខ ចំថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ ដោយ នឹងប្រារព្ធធ្វើឡើងនៅទីលានបាល់ទាត់ក្នុងទីរួមខេត្តកណ្ដាល ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះមហាក្សត្រព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី រួមទាំងមន្ត្រីជាន់ខ្ពស់របស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។
ដើមឡើយ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធឡើង នៅវាលព្រះមេរុ ជាប់ខាងជើងព្រះបរមរាជវាំងប៉ុន្តែកន្លែងប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រចាំឆ្នាំនោះ ត្រូវបានរៀបចំសាងសង់វេទិកា និងព្រះមេរុ បូជាព្រះបរមសព ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ កាលពីខែកុម្ភៈ ឆ្នាំ២០១៣។ អ្វីៗទាំងនោះ ត្រូវបានរក្សាទុក រហូតដល់ដើមខែឧសភា ឆ្នាំ២០១៤ ទើបគេរុះរើចេញ។
គួរបញ្ជាក់ផងដែរថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល កាលពីឆ្នាំកន្លងទៅ បានប្រារព្ធធ្វើឡើង នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕
មតិយោបល់