ស្ទឹងត្រែងៈ លោកវរសេនីយ៍ទោ ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង បានប្រាប់ Post News ថា
ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមអង្គការដោះមីនកម្ពុជា បានទៅដល់ភូមិបានមួង ឃុំសេកុង ស្រុកសៀមប៉ាង ដើម្បីពិនិត្យមើលគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះចំនួន១គ្រាប់ ដែលកប់ដីតាមមាត់ច្រាំងទន្លេ ក្នុងភូមិខាងលើ ក្រោយប្រជាពលរដ្ឋប្រទះឃើញ និងបានរាយការណ៍ជូនសមត្ថកិច្ច ។
ដោយពិនិត្យឃើញថា គ្រាប់នោះនៅមានគីបនៅឡើយ ដូច្នេះត្រូវបន្តពិនិត្យឲ្យយបានហ្មត់ចត់សិន ទើបសម្រេចយកទៅរក្សាទុក ឬត្រូវកម្ទេចចោលនៅនិងកន្លែង៕
មតិយោបល់