ព័ត៌មានជាតិ

ភ្លើងឆេះវាលស្បូវកំប្លោកលើផ្ទៃទឹកបឹងកុក ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ទាំងព្រឹក!

កំពង់ចាម: កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចខាងកើតឈាងខាងជើង វត្តបឹងកុក ភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម មានករណីភ្លើងឆេះវាលស្បូវកំប្លោកលើផ្ទៃទឹកបឹងកុក បណ្តាលឲ្យរាលដាលឆេះពាក់កណ្តាលបឹង។

ក្នុងករណីនេះកម្លាំងនគរបាលពន្លត់អគ្គិភ័យខេត្ត សហការជាមួ​យកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម អធិការដ្ឋានក្រុងកំពង់ចាម ចរាចរ ប៉ុស្តិ៍រដ្ឋបាលនឹងប្រជាការពារចុះជួយអន្តរាគមន៍ ពន្លត់រលត់អស់​100% នៅម៉ោង១២និង៣០​នាទី​ថ្ងៃត្រង់
ប្រើប្រាស់រថយន្តអគ្គីភ័យចំនួន៥គ្រឿង (រថយន្ដពន្លត់អគ្គីភ័យនៃការិយាល័យអគ្គិភ័យខេត្ត៤គ្រឿង, រថយន្តអគ្គិភ័យ នៃអធិការដ្ឋានស្រុកកំពង់សៀម១គ្រឿង អស់ទឹក ចំនួន២០រថយន្ត​។

ដោយមានការអន្តរាគមន៍ទាន់ពេលវាលា ទើបមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ រឺអាយុជីវិតមនុស្សឡើយ​៕

មតិយោបល់