ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង៉ាន វុទ្ធ ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានលួចយកខ្សែនីឡុង ចង.កសម្លាប់ខ្លួនទាំងកណ្តាលយប់ នៅចំណុចក្រោមផ្ទះរបស់ខ្លួន។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២២និង០០នាទីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។
ប្រភពព័ត៌មាន បានឲ្យដឹងថា កន្លងមកជនរងគ្រោះធ្លាប់ឈ្លោះទាស់ទែង និងបានលែងលះជាមួយប្រពន្ធរួចហើយ ក្រោយពីប្រពន្ធចុះចេញពីផ្ទះ ជនរងគ្រោះ ចេះតែមានវិបត្តិក្នុងខ្លួន ក្រុមគ្រួសារបានលួងលោមមិនឲ្យរូបគេពិបាកចិត្ត តែទោះជាយ៉ាងណាក៏ដោយ នៅតែមិនអាចធ្វើឲ្យជនរងគ្រោះបានធូរស្បើយ ក្នុងចិត្តបានទ្បើយ។ រហូតដល់ថ្ងៃកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ប្រទះឃើញចង.កនឹងរទផ្ទះរបស់ខ្លួនស្លាប់បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះដល់កន្លែងកើតហេតុតែម្តង។
តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះ បណ្តាលមកពីរូបគេ មានវិបត្តិផ្លូវចិត្ត ព្រោះតែប្រពន្ធលែង ។ ក្រោយពិនិត្យរួច សមត្ថកិច្ចប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់