ភ្នំពេញៈ ខណ្ឌចំនួនពីរ នៅចំកណ្ដាលរាជធានីភ្នំពេញ មានខណ្ឌ៧មករា និងខណ្ឌចំការមន ត្រូវអគ្គិសនីកម្ពុជា ប្រកាសផ្អាការផ្គត់ផ្គង់ភ្លើងបណ្ដោះអាសន្នចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៥ល្ងាច នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦នេះ។
អគ្គិសនីកម្ពុជា បញ្ជាក់មូលហេតុថា ការផ្ដាច់ភ្លើងនៅតំបន់មួយចំនួនក្នុងខណ្ឌទាំងពីរខាងលើ គឺដើម្បីអនុវត្តការងារជួសជុលផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕
មតិយោបល់