មានករណីផ្ទុះគ្រាប់បែក២គ្រាប់ នៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ដោយ១គ្រាប់មានចម្ងាយប្រមាណ១០០ម៉ែត្រ និង១គ្រាប់ទៀតមានចម្ងាយប្រមាណ១៥០ម៉ែត្រ ប៉ុន្តែគ្រាប់បែកទាំងនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។ នេះបើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ករណីផ្ទុះគ្រាប់បែក បានកើនតឡើងមុនពេល មួយសប្តាហ៍ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់ លោក មីន អោមលាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលសម្តេចគ្រោងនឹងធ្វើទស្សនកិច្ចនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។
បើតាមលោក កុយ គួង គ្រាប់បែកទាំងនេះ គឺជាគ្រាប់បែកច្នៃឱ្យលឺសំឡេងតែប៉ុណ្ណោះ មិនបានបង្កឱ្យមានរបួសស្នាមនោះទេ។ ពេលនេះ ខាងសន្តិសុខមីយ៉ាន់ម៉ា បានបង្កើតការប្រុងប្រយ័ត្ន និងការពារបន្ថែមទៀតទាក់ទងនឹងការពង្រឹងសន្តិសុខ ទាំងនៅស្ថានទូត ផ្ទះរបស់អគ្គរដ្ឋទូត និងមន្រ្តីទូតរបស់កម្ពុជា៕
មតិយោបល់