អាល្លឺម៉ង់ៈ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់បានបញ្ចប់កំណត់ត្រាមិនដែលឈ្នះអ៊ីតាលីក្នុងពានរង្វាន់ធំៗបានហើយកាលពីយប់មិញនេះ បន្ទាប់ពីបានយកឈ្នះដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៦-៥ ។
នៅក្នុងម៉ោងប្រកួត៩០នាទីក្រុមទាំង២ធ្វើបានលទ្ធផលស្មើគ្នា ១-១ ខណៈអាល្លឺម៉ង់រកបាន១គ្រាប់មុននៅនាទី ៦៥ ដោយខ្សែបម្រើ Mesut Oezil មុនពេលត្រូវអ៊ីតាលីតាមស្មើបានវិញនៅនាទី ៧៨ដោយខ្សែការពារ Leonardo Bonucci តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រ។ លទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត ហើយថែម១៥នាទី២ដងទៀត ក៏មិនមានការប្រែប្រួលដែរ។
ឈានដល់វគ្គប៉េណាល់ទី ក្រុមអាល្លឺម៉ង់ធ្វើបានល្អជាងរហូតទាត់បានជ័យជម្នះក្នុងលទ្ធផល៦ ទល់៥ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវរងចាំការឈ្នះរវាង អ៊ីស្លង់និងម្ចាស់ផ្ទះបារាំងនៅយប់នេះ។
ឈ្នះយប់មិញនេះ បានធ្វើឱ្យអាល្លឺម៉ង់ស្ដាមុខមាត់បានវិញហើយ ដោយ៨ប្រកួតកន្លងមកពួកគេមិនដែលឈ្នះអ៊ីតាលីទេ ទើបតែយប់មិញនេះហើយទើបអាចស្វែងរកជ័យជម្នះបាន បង្កើតជាកំណត់ត្រាថ្មីមួយសម្រាប់ក្រុម៕
https://www.youtube.com/watch?v=CFpClm9JRAw
មតិយោបល់