ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់នៅ​ជើងភ្នំតូចក្នុងស្រុកកែវសីមា!

មណ្ឌលគិរីៈ កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីមនុស្សស្លាប់ដោយមិនស្គាល់អត្តសញ្ញាណ នៅ​ជើងភ្នំតូច(ក្បែរម្ដុំត្រពាំងស្រះ) ភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ដលគិរី។

​ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត និងជំនាញពិនិត្យនិងវិភាគកន្លែងកើតហេតុខេត្ត កម្លាំងនគរបាលប៉ុស្តិ៍ស្រែឈូក កម្លាំងប្រជាការពារ។ដឹកនាំដោយលោក វ/ឯ ស៊ុម សោភណ្ឌ័ ប្រធានកា.រិកម្រិតស្រាល បានចុះទៅដល់កន្លែងកើតហេតុ នៅវេលាម៉ោង៥ល្ងាចថ្ងៃខែឆ្នាំដដែល។

នៅពេលដែលដែលកម្លាំងយើងបានទៅដល់ភ្លាម បានធ្វើការត្រួតពិនិត្យស្ថានភាពជុំវិញកន្លែងកើតហេតុ និងពិនិត្យស្រាវជ្រាវជុំវិញកន្លែងកើតហេតុក៏ពុំឃើញមានវត្ថុតាងអ្វីដែលគួរឲ្យមានការពាក់ពន្ធ័ដល់ករណីអំពើឃាតកម្មឡើយ។ ​សាកសពត្រូវបានកប់នៅក្បែរកន្លែងកើតហេតុ តាមបទបញ្ជារបស់លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី។

សន្និដ្ឋាន សាកសពនោះអាចជាមនុស្សអនាថាដើរវង្វេងក្នុងព្រៃជ្រៅ ហើយក៏អាចស្លាប់ដោយសារអត់អាហារផងដែរ៕

មតិយោបល់