កំពង់ស្ពឺៈ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលចរាចរណ៍បានធ្វើការឃាត់ម៉ូតូមួយគ្រឿងម៉ាក Exciter ពណ៌ខៀវ គ្មានស្លាកលេខ បំពាក់បំពង់ស៊ីមាំងឮខុសប្រក្រតី(ផ្សាកាត់បំពង់ទីប) នៅរង្វង់មូលវិមានឯករាជ្យ ក្បែរសាលាខេត្ដកំពង់ស្ពឺ។
អ្នកបើកបរដោយឈ្មោះ យន វណ្ណឌី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឆ្លើយថាខ្លួនជាម្ចាស់កម្មសិទ្ធិម៉ូតូ ហើយប្រាប់ថាបំពង់ស៊ីម៉ាំងនេះគឺខ្លួនបានឲ្យជាងកែច្នៃកាត់ទីប ធ្វើយ៉ាងណាឲ្យឮសម្លេងស្រួយលាន់ខ្លាំង ព្រោះពេលជិះក្បែរគេគឺរោទ៍ទៅអ្នកជិតខាងភ័យគេចតែម្ដង។
ករណីទី២៖ ឃាត់ម៉ូតូ២គ្រឿង បន្ថែមទៀត ម៉ាក MSX ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វឿន វណ្ណនី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអង្គសិរី ឃុំភ្នំបាត ស្រុកពញ្ញាឭ ខេត្តកណ្ដាល និងម៉ាក MSX ពណ៌ស គ្មានស្លាកលេខ បើកបដោយឈ្មោះ ផល រ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយលាភ ឃុំទំនប់ធំ ស្រុកពញ្ញាឮ ខេត្តកណ្ដាល។
បច្ចុប្បន្ន ម៉ូតូទាំង៣គ្រឿងត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ ដើម្បីរង់ចាំនីតិវិធី អញ្ញើញអាណាព្យាបាល / ឪពុកម្ដាយ សាច់សារលោហិត មកធ្វើកិច្ចសន្យាធានាទទួលយកទៅវិញ ដើម្បីធ្វើការអប់រំណែនាំឲ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម៕
មតិយោបល់