តាកែវៈ នៅវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ មានករណីមនុស្សដេកស្លាប់ ស្ថិតក្នុងភូមិអំពិល ឃុំលាយបូរ បន្ទាប់ពី ទទួលបានពត៌មានកម្លាំងជំនាញស្រុក បានសហការជាមួមជំនាញបច្ចេកទេសខេត្ត ដោយមានការចូលរួមពីប៉ុស្ដិ៍រដ្ឋបាលលាយបូរ លោកគ្រូពេទ្យនិងអាជ្ញាធរពាក់ព័ន្ធបានចុះពិនិត្យសាកសពដល់កន្លែងកើតហេតុឃើញដូចខាងក្រោម៖
សាកសពឈ្មោះ ង៉ែត សៀប ភេទប្រុស អាយុ ៥១ឆ្នាំ ដេកស្លាប់នៅលើគ្រែក្នុងផ្ទះបាយស្លៀកទោខ្លីខ្មៅពាក់អាវដៃវែង ពណ៌សក្បាលមកកើតជើងទៅលិច នៅលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីឡើយ នៅលើប្រដាប់ភេទមានចេញទឹករំអិល។
តាមការពិនិត្យផ្នែកជំនាញ និងគ្រូពេទ្យបានសន្និដ្ឋានថា សាកសពបានដោយសុខភាពផ្ទាល់ខ្លួនខ្យល់គ ក្រោយពីកើតហេតុសមត្ថកិច្ច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់