ព័ត៌មានជាតិ

សមត្ថកិច្ច ដេញតាមចាប់ចោរឆក់ខ្សែកម្នាក់មិនបានៗតែម៉ូតូ

ភ្នំពេញៈ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃសង្នការរាជធានីភ្នំពេញ បានសហការគ្នាជាមួយកម្លាំងអធិការដ្ឋានខណ្ឌ៧មករា បានធ្វើការដេញតាមធ្វើការឃាត់ខ្លួនជសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់ខ្សែក តែជនសង្ស័យរត់គេចខ្លួនបាត់ ដោយសុវត្ថិភាព នៅសល់តែម៉ូតូ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ២១១ កែងផ្លូវ១៥០ ត្រង់ចំណុចបុរីកីឡាអាគារទី៥ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញអ៊ំស្រីម្នាក់ រួមនឹងអ៊ំប្រុសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកគុប ស៊េរីចាស់ ធ្វើដំណើរមកតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ម្តុំត្រលោបែកមកមន្ទីរពេទ្យលោកសង្ឃ។

ពេលមកដល់ចំណុចកើតហេតុ ក៏ស្រាបតែលេចមុខជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HD0260បើកបរតាមបណ្តោយផ្លូវ៥៩៨ ទិសដៅស្របទិសគ្នាជាមួយជនរងគ្រោះ ហើយជិះមកជិតជនរងគ្រោះ ក៏ធ្វើសកម្មភាពឆក់ខ្សែកអ៊ំស្រី បានសម្រេចហើយជិះរត់គេចខ្លួន មកដល់ចំណុចផ្លូវម្តុំសាលាបាក់ទូក ក៏ស្រាប់តែប្រទះជួបកម្លាំងព្រហ្មទណ្ឌ កម្រិតស្រាលរបស់ស្នងការរាជធានីភ្នំពេញ ព្រមទាំងកម្លាំង អធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដេញតាមចាប់ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោពេក ក៏ផ្ដួលម៉ូតូ ហើយរត់ចូលក្រោយបុរីកីឡា រហូតរត់ឡើងទៅបុរីកីឡាអាគារទី៥
ឡើងទៅជាន់ទី៦ គេចខ្លួនបាត់ស្រមោល។

នៅក្នុងករណីនេះ បានបង្កការភ្ញាក់ផ្អើលទាំង សមត្ថកិច្ច និងប្រជាពលរដ្ឋ ដែលរស់នៅម្តុំបុរីកីឡា ដោយមួយសន្ទុះក្រោយមក កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការឃាត់ខ្លួនបានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណម្នាក់ យកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលវាលវង់ ដល់ពេលជនរងគ្រោះ មកដល់មើលទៅថាមិនមែនចោរឆក់ខ្លួនទេ ទើបសមត្ថកិច្ចធ្វើការដោះលែងតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាល នគរបាលបឹងកក់២ ដើម្បីឲ្យសមត្ថកិច្ច តាមស្រាវជ្រាវបន្តទៅទៀត៕

មតិយោបល់