ព័ត៌មានជាតិ

ជិះ​ម៉ូតូដឹកស្រី ទៅបុករថយន្ត ស្លាប់ម្នាក់នៅនិងកន្លែងកើតហេតុ

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយសារបុរសម្នាក់កំពុងជិះម៉ូតូដឹងមនុស្សស្រីម្នាក់ ទៅបុកនិងរថយន្ត បណ្តាលស្លាប់បាត់បង់ជីវិត នៅនិងកន្លែង។ ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង ៦និង២០នាទី យប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧នេះ នៅលើបណ្តោយផ្លូវជាតិលេខ៤ ​ចន្លោះគីឡូម៉ែត្រលេខ១៨៣-១៨៤ ក្នុងភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៏នេះ បណ្តាលមកពី ម៉ូតូទៅបុករថយន្ត ហើយបណ្ដាលអោយស្លាប់ម្នាក់ និងអ្នករួម​ដំណើរម្នាក់ភេទស្រី រងរបួសធ្ងន់។ បច្ចុប្បន្ន អ្នកដំណើរស្រីត្រូវបាននាំមកព្យាបាលនៅគ្លីនិកឯកជនវាលរ៉េញ៕

មតិយោបល់