ព័ត៌មានជាតិ

ខ្លាំងម៉េស! ស្រីស្អាតជាអ្នកលក់ទូរសព្ទដៃឲ្យក្រុមហ៊ុនវីវ៉ូម្នាក់ ខ្លាចបាត់ម៉ូតូខំយកមកទុកក្នុងបន្ទប់ជួលចាក់សោរត្រឹមត្រូវ មកវិញចោរគាស់ទ្វារលួចយកបាត់!!!

ភ្នំពេញៈ នារីម្នាក់ត្រូវចោរគាស់សោ យកម៉ូតូស្កុបពី០១៩មួយគ្រឿង យកទៅបាត់ ខណៈរូបគាត់បានចេញទៅក្រៅជាមួយមិត្តភក្តិទៅហូបបាយមួយភ្លែត។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមផ្លូវបេតុង ក្នុងភូមិចំរើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

ជនរងគ្រោះឈ្មោះ ម៉ាន់ នី ភេទស្រី អាយុ២២ឆ្នាំ មុខរបលក់ទូរសព្ទដៃឲ្យក្រុមហ៊ុនវីវ៉ូ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានចាក់សោបន្ទប់ត្រឹមត្រូវរួចហើយឡើងជិះរថយន្តជាមួយមិត្តភក្តិទៅហូបបាយនៅម្តុំផ្សារសុវណ្ណា​ពេលហូបរួចហើយក៏ត្រលប់មកបន្ទប់ជួលវិញស្រាប់តែឃើញបន្ទប់ជួលចំហរទ្វារហើយបានចូលក្នុងបន្ទប់ពុំឃើញម៉ូតូរបស់ខ្លួនឡើយហើយក៏ឆោឡោឡើងបានសួរទៅ
មិត្តភក្តិម្នាក់ទៀត ដែលជួលបន្ទប់នៅជិតនោះ គាត់ឆ្លើយថាបានឭសំឡេងបញ្ឆេះម៉ូតូដែរស្មានតែមិត្តភក្តិឯងជិះចេញទៅក្រៅហើយគាត់បានបន្តទៀតថាកន្លងមកនៅបន្ទប់ជួលកន្លែងនេះធ្លាប់បាត់ម៉ូតូជាច្រើនមកហើយម៉ូតូរបស់គាត់ម៉ាកស្កុបពី ពណ៌ស០១៩ មិនចាំអក្សរពីមុខស្លាកលេខ ភ្នំពេញ 1.2683 ។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងទំពុន១ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូរបស់គាត់មកវិញ៕

មតិយោបល់