នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នេះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង អញ្ជើញនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា
តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចែកជូនដល់ប្រជាពលលរដ្ឋចំនួន ៥៨០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ និងអ្នកដែលរងរបួសដោយគ្រោះធម្មជាតិដែលស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ភូមិក្រសាំង ឃុំក្រសាំង និង ភូមិអន្សោង ឃុំជ្រៃធំ នៃស្រុករមាសហែក ខេត្តស្វាយរៀង។
អំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេស និងថវិកាមួយចំនួន៕
ប្រភព: រដ្ឋបាលខេត្តស្វាយរៀង
មតិយោបល់