ព័ត៌មានជាតិ

មានអ្នកណាបាត់សាច់ញាតិទេ(សពមានស្នាមសាក់រូបនាគ២នៅដៃស្តាំ) បុរសម្នាក់ត្រូវគេសម្លាប់រួចសណ្តូនជាមួយដុំថ្ម៧ដុំបោះចូលក្នុងទឹកព្រែកបំបាត់ភស្តុតាង!

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណៈដែលមានការប្រទះឃើញសាកសពបុរសម្នាក់ មានវ័យប្រមាណ៤០ឆ្នាំ បានអណ្តែតក្នុងទឹកព្រែក ក្នុងសភាពស្អុយរលួយស្លាប់ប្រហែល៧ថ្ងៃហើយ ដោយលក្ខណៈសព មានសណ្តូនដុំថ្មចំនួន៧នៅលើសពផងដែរ ស្ថិតនៅចំណុច​ភូមិ​ព្រែក​ពួយ ឃុំ​គគីរ ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មានបានឲ្យដឹងថា សពជនរងគ្រោះរូបនេះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ មានស្នាមចាក់សាក់រូបនាគ២នៅដៃខាងស្តាំ ហើយត្រូវបានគេសម្លាប់ប្រមាណជា៧ថ្ងៃមកហើយ ក្រោយពីសម្លាប់​ដោយមាន​ស្នា​មរឹតក ​ចាក់ និង​ជាំ​ក្បាលជង្គង់រួច ជនល្មើសបានសែងសពសណ្តូនជាមួយដុំថ្ម៧ដុំយកមកទម្លាក់ចូលក្នុងទឹកព្រែកដែលមានជម្រៅត្រឹមភ្លៅមនុស្សចាស់ដើម្បីបំបាត់ភស្តុតាងតែម្តង។

ក្រោយកើតហេតុសពត្រូវបានលោកព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ សម្រេចយកទៅ​បូជាសព​យក​ធាតុ​ទុក ដោយ​បាន​ធ្វើ​តាម​ប្រពៃណី​៕

មតិយោបល់